ព័ត៌មានអន្តរជាតិ

ស្លាប់ ៤ នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូច នៅរដ្ឋវ៉ាស៊ីនតោន

អាមេរិក: អាជ្ញាធរបានរកឃើញបំណែកយន្តហោះធុនតូចមួយ កាលពីព្រឹកថ្ងៃសុក្រ ដែលវាបានធ្លាក់នៅភាគខាងលិចរដ្ឋវ៉ាស៊ីនតោន ដោយអ្នកជិះនៅលើយន្តហោះទាំង ០៤ នាក់ ត្រូវបានស្លាប់ទាំងអស់។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

នាយកដ្ឋានដឹកជញ្ជូនរដ្ឋវ៉ាស៊ីនតោន ដែលបានខិតខំក្នុងកិច្ចស្វែងរកនេះ បាននិយាយថា ការរុករកអាចធ្វើទៅបាន ដោយការប្រើទិន្នន័យកោសល្យវិច្ច័យប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះ Cessna ដើម្បីបញ្ជូនសារទៅកាន់ទីតាំងរុករក។

យន្ដហោះនេះ បានហោះចេញពីព្រលានយន្តហោះ Boeing Field នៅ Seattle ជាទីក្រុងធំបំផុត ក្នុងរដ្ឋវ៉ាស៊ីនតោនវេលាម៉ោង ៦ ល្ងាច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃព្រហស្បតិ៍ និងបានបាត់ការទាក់ទងជាមួយបញ្ជាចរាចរណ៍ផ្លូវអាកាស នៅវេលាម៉ោង ៦ និង ៤៤ នាទីល្ងាច៕

មតិយោបល់