ព័ត៌មានអន្តរជាតិ

ទោះបីចិនបង្ហូរទឹកចូលទន្លេមេគង្គ តែវៀតណាមនៅតែរងគ្រោះរាំងស្ងួតខ្លាំងដដែល

(ហូជីមិញ)៖ បណ្តាប្រជាជនវៀតណាម ជាពិសេសកសិករនានាដែលពឹងផ្អែកលើទឹក ដើម្បីដាំ ដំណាំនានានោះ បានក្លាយជាភាពលំបាកខ្លាំងលើសកាលពីមួយខែ ទៅពីរខែមុនទៅទៀត បើទោះបីជា ប្រទេសចិន បានបង្ហូរទឹកពីទំនប់របស់ខ្លួនកឲ្យប្រទេសតាមដងទន្លេមេគង្គក៏ដោយ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី នៅរសៀលថ្ងៃច័ន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦។
ទិន្នន័យពីក្រសួងកសិកម្ម និង ធនធានទឹករបស់វៀតណាមឲ្យដឹងថា ប្រជាជននៅភាគខាងត្បូង ប្រមាណជិត ២លាននាក់កំពុងទទួលរងគ្រោះខ្លាំង ដោយសារការអត់ទឹកប្រើប្រាស់ ជាពិសេសគឺ ៨០ភាគរយក្នុងចំណោមនោះ កំពុងត្រូវការទឹកស្អាតបរិភោគជាបន្ទាន់។ រហូតមកដល់ពេលនេះ បណ្តាខេត្តនៅវៀតណាមចំនួន៦៣ហើយ បានប្រកាសអាសន្នពីការខ្វះខាតទឹកប្រើប្រាស់។
គួរបញ្ជាក់ថាតាមសម្តីលោក Nguyen Dan Guang ប្រធាននៃមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាតិ (NHFC) ឲ្យដឹងថា ភាពរាំងស្ងួតនេះនឹងកើនឡើងខ្លាំងពីចម្លោះខែ មេសា ដល់ឧសភា ប៉ុន្តែវានឹងមិនអូស បន្លាយដល់ខែមិថុនានោះឡើយ។ ភាពរាំងស្ងួតនេះ ជាបទពិសោធន៍រយ:ពេលពីរឆ្នាំហើយ សម្រាប់ប្រទេសវៀតណាម៕

   
   

មតិយោបល់