ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅប៉ាគីស្ថាន លេបត្របាក់ជីវិតមនុស្ស ៥៣នាក់

(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ៥៣នាក់បានស្លាប់ និង រាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បង្កឡើងជាទឹកជំនន់ដ៏អាក្រក់នៅតំបន់ Gilgit Baltistan ខេត្ត Kyber Pakhtunkhwa ភាគខាងជើងប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នារសៀលថ្ងៃច័ន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦។
ចំពោះតំបន់ក្នុងខេត្តដែលស្ថិតនៅក្បែរទីក្រុងប៉េសាវ៉ា នោះគឺទទួលរងគ្រោះខ្លាំងជាងគេ ដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើនទទួលរងការបំផ្លាញ។ ផ្នែកមួយចំនួននៃខេត្ត Kyber Pakhtunkhwa បានទទួលរងទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ និង លំនៅដ្ឋាន ព្រមទាំងតូបលក់ដូររបស់ប្រជាជនផងដែរ។
នេះវាហេតុការណ៍ដ៏ចម្លែកមួយដែរ នៃភ្លៀងធ្លាក់បង្កជាទឹកជំនន់ដ៏អាក្រក់ ស្របពេលដែលពិភពលោក ទាំងមូលកំពុងតែទទួលរងគ្រោះរាំងស្ងួតមិនធ្លាប់មាននោះ៕

   
 

មតិយោបល់