ព័ត៌មានអន្តរជាតិ

រន្ធត់ណាស់! រអិលបាក់ដីនៅកូឡុំប៊ី ស្លាប់ បាត់ខ្លួន និងរងរបួសមនុស្សជាង ៨០០ នាក់

កូឡុំប៊ី: មន្ត្រីភ្នាក់ងារជំនួយ បាននិយាយថា គ្រោះរអិលបាក់ដីដ៏ខ្លាំងក្លាបំផុត បានវាយប្រហារនៅភាគនិរតីនៃប្រទេស បណ្ដាលឲ្យមនុស្ស ២០៦ នាក់ស្លាប់ និងបាត់ខ្លួនជាង ២០០ នាក់ ខណ:ដែលជាង ៤០០ នាក់ទៀត កំពុងរងរបួសបួស។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧។

ភ្លៀងធ្លាក់ឥតដាច់ជាប់គ្នាៗជាច្រើនម៉ោង បានបង្កឲ្យជន់លិចទន្លេជាច្រើន ដែលវាបាននាំយកនូវទឹកជំនន់ ជាមួយនឹងភក់ល្បាប់ទៅបំផ្លិច​បំផ្លាញ​លំនៅដ្ឋានប្រជាជននៅក្នុងខេត្ត Putumayo ។

គួរបញ្ជាក់ដែរថា ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos ដែលបានធ្វើដំណើរទៅកាន់តំបន់រងគ្រោះនោះ បាននិយាយថា ទាហានត្រូវបានដាក់ពង្រាយ ជាផ្នែកមួយនៃការឆ្លើយតបគ្រាអាសន្នជាតិ ខណ:ដែលលោក បានប្រកាសដាក់តំបន់នៃរដ្ឋនោះ ក្នុងគ្រាអាសន្នផងដែរ៕

មតិយោបល់