ព័ត៌មានអន្តរជាតិ

វាយប្រហារភេរវកម្មនៅរុស្ស៊ី ដោយបំផ្ទុះគ្រាប់បែក នៅរថភ្លើងក្រោមដី ស្លាប់មនុស្ស ១១នាក់ និងរបួស ៤៥ នាក់

រុស្ស៊ី: មនុស្ស ១១ នាក់ស្លាប់ និងយ៉ាងហោចណាស់ ៤៥ នាក់ទៀត បានរងរបួស ដោយការវាយប្រហារបំផ្ទុះគ្រាប់បែក នៅឯស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ស្ថិតនៅទីក្រុង Saint-Petersbourg​ កាលពីរសៀលថ្ងៃច័ន្ទ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៧។

អាជ្ញាធររុស្ស៊ី បានបិទប្រព័ន្ធរថភ្លើងក្រោមដី នៅទីក្រុងទី២ អស់រយ:ពេលជាច្រើនម៉ោង ខណ:ដែលភ្នាក់ងារសន្តិសុខខ្លួន បាននិយាយថា ពួកគេបានដោះគ្រាប់បែក នៅស្ថានីយ៍រថភ្លើងក្រោមដីទី២ មួយកន្លែងទៀត។

ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង ២ និង៤០នាទីរសៀល ដែលគណ:កម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានអះអាងថា ជាអំពើភេរវកម្ម ដោយមិនទាន់មានក្រុមណាមួយ ចេញមុខមកទទួលខុសត្រូវនៅទ្បើយទេ៕

មតិយោបល់