Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងអំ...

កូរ៉េខាងជើងអំពាវនាវឲ្យបញ្ចប់នយោបាយអភិរក្ស នៅក្នុងប្រទេសកូរ៉េខាងត្បូង

កូរ៉េ: សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃអង្គារនេះ បាននិយាយថា កូរ៉េខាងត្បូងគួរតែជំនួសនយោបាយអភិរក្ស របស់អតីតរដ្ឋាភិបាលជាមួយនយោបាយបើកចំហថ្មី ក្រោយការបណ្ដេញអតីតប្រធានាធិបតីលោកស្រី ផាក គឺនហេ ចេញពីតំណែង។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។

កាសែត Rodong Sinmun របស់​គណបក្ស​ពលករ បានឲ្យដឹងនៅក្នុងអត្ថបទមួយថា «មនុស្សរស់នៅគ្រប់ស្រទាប់ ក្នុងប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឲ្យបញ្ចប់នយោបាយអភិរក្ស ជាមួយនឹងការចោទប្រកាន់របបក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោកស្រី ផាក ថែមទៀតផង។

ក្នុងអត្ថបទនោះ បានសរសេរថា «វាគួរតែបញ្ចប់ សម្រាប់ជនជាតិកូរ៉េខាងត្បូង ដែលមាននិន្នាការទៅក្រុមអភិរក្ស ឬក៏ត្រឡប់មកទទួលយករបបនយោបាយដើមនោះ ដែលនាំទៅរកអំពើពុករលួយ និងនយោបាយក្បត់»។

កូរ៉េខាងជើងបានស្វាគមន៍យ៉ាងខ្លាំង ចំពោះបទចោទប្រកាន់លើលោកស្រី ផាក និងបានស្តីបន្ទោសលើរដ្ឋាភិបាលកូរ៉េខាងត្បូងថា បានធ្វើឲ្យមានភាពតានតឹង លើគោលនយោបាយប្រឆាំងនឹងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការដាក់ប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក នៅលើឧបទ្វីបកូរ៉េ៕

Loading...