ព័ត៌មានអន្តរជាតិ

លោកស្រី ស៊ូជី ច្រានចោលរឿងចង់បោសសម្អាត ជនជាតិភាគតិច ក្នុងប្រទេសខ្លួន

មីយ៉ាន់ម៉ា: លោកស្រី អ៊ុង សានស៊ូជី បានច្រានចោលរឿងចង់បោសសម្អាត ជនជាតិភាគតិចមូស្លីម នៅមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ បានព្រមព្រៀងគ្នា ចំពោះការស៊ើបអង្កេតលើបទចោទប្រកាន់ឆាំងនឹងកងទ័ព ក្នុងប្រទេសនេះ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។

លោកស្រី ស៊ូជី បានថ្លែងនៅក្នុងបទសម្ភាសតាមទូរទស្សន៍ BBC កាលពីថ្ងៃពុធថា « ខ្ញុំមិនគិតថា វាមិនជាការបោសសម្អាតនោះទេ ប៉ុន្តែខ្ញុំយល់ថា ការប្រើពាក្យបោសសម្អាតនេះ គឺវាហាក់ដូចជាធ្ងន់ធ្ងរពេកហើយ ដែលត្រូវបានប្រើនៅទីនេះ» ។

មកទល់ពេលនេះ រដ្ឋាភិបាលរយ:ពេលមួយឆ្នាំរបស់លោកស្រី បានប្រឈមមុខនឹងការថ្កោលទោសពីអន្តរជាតិ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានរំលោភបំពានលើជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសខ្លួន ដែលគេស្គាល់ថា ជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស ហើយបញ្ហានេះ បានជំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីខែមុន បានយល់ព្រមបើកដំណើរការការស៊ើបអង្កេតរឿងនេះផងដែរ។

បេសកកម្មស្វែងរកសាកសព ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នឹងពិនិត្យមើលជុំវិញការចោទប្រកាន់នេះ លើករណីធ្វើទារុណកម្មសម្លាប់ និងការរំលោភបំពាន ចំពោះជនជាតិភាគតិច ដែលត្រូវបានប្រព្រឹត្តដោយកងទ័ព។

លោកស្រីស៊ូជី បានប្រាប់ភ្នាក់ងារ BBC ថា «មានការប្រទូសរ៉ាយជាច្រើន បានកើតទ្បើង នៅភាគខាងលិចរដ្ឋរ៉ាឃីន ជាកន្លែងដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាងមួយលាននាក់រស់នៅ ដែលវាបង្កទ្បើងដោយម៉ូស្លីម សម្លាប់មូស្លីមគ្នាឯង ហើយបញ្ហានេះ នឹងប្រសើរទ្បើង ប្រសិនបើពួកគេ បានសហការជាមួយអាជ្ញាធរ។

លោកស្រី បានបន្ថែមថា « វាមិនមែនគ្រាន់តែជាបញ្ហានៃការបោសសម្អាតជនជាតិភាគតិចមួយនោះទេ ប៉ុន្តែវាជាបញ្ហារបស់ប្រជាជនឈ្លោះប្រកែកគ្នា និងការបែងចែកបក្ខពួក ដែលបច្ចុប្បន្នរដ្ឋាភិបាលកំពុងព្យាយាមលុបបំបាត់»៕

មតិយោបល់