ព័ត៌មានអន្តរជាតិ

ផ្ទុះការបាញ់ប្រហារនៅផ្សារ ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ស្លាប់ម្នាក់ និងរបួស ០២ នាក់

អាមេរិក: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសៅរ៍ បានរាយការណ៍មកថា ករណីបាញ់ប្រហារមួយ នៅផ្សារភាគខាងត្បូងរដ្ឋផ្លរីដា បានសម្លាប់មនុស្សម្នាក់ និងរបួសពីរនាក់។ នេះបើយោងតាមរយ: សារព័ត៌មាចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ​ឆ្នាំ២០១៧។

តាមរយ:កាមេរ៉ា បានបង្ហាញថា អ្នកវាយប្រហារ បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបើកការបាញ់ទៅលើមនុស្ស ពីរនាក់ទៀត និងត្រូវបានគេកំណត់អត្តសញ្ញាណ ដោយសាក្សីដែលបានឃើញនៅកន្លែងកើតហេតុថា ឈ្មោះ Abeku Wilson ជាគ្រូបង្វឹកសម្បទាមួយ នៅកន្លែងហាត់ប្រាណ Coral Gables ជាទីតាំងដែលគាត់ បានអនុវត្តការបាញ់ប្រហារនេះ។

តាមប៉ូលិសក្នុងតំបន់ បាននិយាយថា ជនរងគ្រោះ ទី១ ឈ្មោះ Janine Ackerman ជាអ្នក គ្រប់គ្រងកន្លែង ហាត់ប្រាណនោះ និងទី២ ឈ្មោះ Mario Hortis ជាគ្រូបង្វឹកដែលរួមការងារជាមួយ។ អ្នកទាំងពីរនាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។

ដោយទ្បែកពាក់ព័ន្ធការបាញ់ប្រហារនេះដែរ ខាងប៉ូលិសមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្តែបើតាមសាក្សីដែលស្គាល់គាត់ បានអះអាងថា អ្នកបាញ់ប្រហារសង្ស័យមកពីបញ្ហាផ្ទាល់ខ្លួន៕

មតិយោបល់