ព័ត៌មានអន្តរជាតិ

លោក Duterte ៖ ការបញ្ជាឲ្យកម្លាំងយោធាខ្លួន ដាក់ពង្រាយលើកោះ នៅដែនសមុទ្រចិនខាងត្បូង មិនមែនចង់បង្កជម្លោះនោះទេ

ហ្វីលីពីន: ប្រធានាធិបតីលោក Rodrigo Duterte នៅថ្ងៃច័ន្ទនេះ បាននិយាយថា លោកបានបញ្ជាឲ្យកងកម្លាំងយោធាខ្លួន ទៅអង្កេតនៅតំបន់ ក្នុងសមុទ្រចិនខាងត្បូង គឺដើម្បីរក្សាតុល្យភាព ភូមិសាស្ត្រនយោបាយ និងធានាបានថា ប្រទេសចិន ពិតជាគ្មានការបញ្ជូនសព្វាវុធ ដែលអាចបង្កសង្គ្រាម ដាក់នៅទីនោះ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។

លោក Duterte បាននិយាយថា ហ្វីលីពីនចង់បានសន្តិភាព និងមិត្តភាពជាមួយប្រទេសចិន ប៉ុន្តែទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា ហ្វីលីពីនក៏ចង់ជំរុញឲ្យរក្សាបាននូវការគ្រប់គ្រងដែនដីរបស់ខ្លួន នៅប្រជុំកោះ Spratly និងថ្មប៉ប្រះទឹក ក្នុងដែនទឹកមានជម្លោះផងដែរ ខណ:លោកបានបញ្ជាក់ថា ប្រទេសហ្វីលីពីន នឹងមិនចូលរួមនៅក្នុងការកសាងកម្លាំងយោធាណាមួយឡើយ។

មន្ត្រីយោធាការពារជាតិហ្វ៊ីលីពីន កាលពីថ្ងៃសុក្រ បាននិយាយថា ពួកគេនឹងធ្វើឲ្យប្រសើរឡើងនៅទីតាំងនោះ ដោយអះអាងថា នឹងមិនមានការកាន់កាប់ដែនដីថ្មីផ្សេងទៀតនោះទេ ដែលការលើកទ្បើងនេះ មួយថ្ងៃបន្ទាប់ពីលោក Duterte បានបញ្ជាឲ្យពលទាហាន ដាក់ពង្រាយនៅលើកោះ និងថ្មប៉ប្រះទឹក ជាតំបន់គ្មានមនុស្សរស់នៅ ក្នុងសមុទ្រចិនខាងត្បូង៕

មតិយោបល់