Post News Media ព័ត៌មានអន្តរជាតិ ក្ដៅៗហ៊ុយៗ !ក...

ក្ដៅៗហ៊ុយៗ !កូរ៉េខាងជើង ប្រកាសតៀមខ្លួនរួចជាស្រេច បើសិនអាមេរិកចង់ធ្វើសង្គ្រាម ជាមួយប្រទេសខ្លួន

កូរ៉េ: រដ្ឋាលភិបាលកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានប្រកាសថា ការដាក់ពង្រាយ ក្រុមកងទ័ពវាយប្រហារជើងទឹករបស់ក្រុងវ៉ាស៊ីនតោន ឆ្ពោះមកកាន់ឧបទ្វីបកូរ៉េនោះ គឺក្រុងព្យុងយ៉ាងត្រៀមខ្លួន រួចជាស្រេច ចំពោះការព្រមានធ្វើសង្រ្គាមរបស់អាមេរិក ដែលការឆ្លើយតបនេះ នឹងបង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងឡើង។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

ក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក ដែលបានធ្វើដំណើរនៅលើនាវាផ្ទុកយន្តហោះ Carl Vinson បន្ទាប់ពីបាន លុបចោលគម្រោងការធ្វើដំណើរទៅប្រទេសអូស្រ្តាលី នៅចុងសប្តាហ៍នេះ ដោយបែរគោលដៅឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ ក្នុងគោលបំណង ដើម្បីលុបបំបាត់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ របស់រដ្ឋាភិបាលកូរ៉េខាងជើង។ ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ការចល័តកម្លាំងទ័ពជើងទឹករបស់អាមេរិកនេះ ជាទង្វើឈ្លានពានកូរ៉េខាងជើង ហើយនឹងឈានដល់ដំណាក់កាល ធ្ងន់ធ្ងរកាន់តែខ្លាំងទ្បើង»។

ក្នុងនោះកូរ៉េខាងជើង បានអះអាងថា «ប្រុងជើងការរួចជាស្រេច ប្រសិនបើអាមេរិកចង់ធ្វើសង្រ្គាម ជាមួយប្រទេសខ្លួន»។

គួរបញ្ជាក់ដែរថា ក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក ដែលបានធ្វើដំណើរដោយនាវាផ្ទុកយន្តហោះ ឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ កាលពីថ្ងៃអាទិត្យ គឺបានធ្វើទ្បើង បន្ទាប់មានការស្នើសុំពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងគោលបំណង ដើម្បីលុបបំបាត់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាង៕

Loading...