ព័ត៌មានអន្តរជាតិ

អាមេរិកទម្លាក់គ្រាប់បែកដ៏ធំសម្បើមមួយ នៅប្រទេសអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន: ទីភ្នាក់ងារ CNN ចេញផ្សាយនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៧ បានឲ្យដឹងថា យោធាអាមេរិក បានទម្លាក់គ្រាប់បែកដ៏ធំសម្បើមមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយយោងតាមប្រភពពីមន្រ្តីយោធាអាមេរិក០៤ រូប ដែលបានដឹងពីបេសកកម្មនេះ។

គ្រាប់​បែក​អាមេរិកមួយ ​ឈ្មោះ​ GBU-43/B Massive Ordnance Air Blast bomb (MOAB) ​ដែលគេ​ដាក់​រហស្ស​នាម​ថា​ ជា «មាតា​​គ្រាប់​បែក»​​ ត្រូវបានទម្លាក់នៅវេលាម៉ោង ៧ យប់ ថ្ងៃព្រហស្បតិ៍នេះ ។ MOAB ទម្ងន់ ២១.៦០០ ផោន មានគ្រាប់រំសេវនាំផ្លូវ GPS ដែលជាគ្រាប់បែកបំផ្ទុះ មិនមែនជានុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក។

ប្រភពពីយោធា បាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានទម្លាក់ដោយយន្តហោះ MC-130 ដែលធ្វើទ្បើងដោយកងទ័ពអាកាសបញ្ជាប្រតិបត្តិការពិសេស ខណ:ពួកគេបានអះអាងថា ការវាយប្រហារនេះ បានធ្វើនៅគោលដៅផ្លូវរូងក្រោមដីរបស់ពួក ISIS និងនៅស្រុក Achin ក្នុងខេត្ត Nangarhar នៃប្រទេសនេះ ៕

មតិយោបល់