ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលទីក្រុងព្រុងយ៉ាង អាចនឹងឈប់បង្ហោះគ្រាប់មីស៊ីលក្រោយមានការគំរាមខ្លាំងៗពីអាមេរិកនិងចិន

នៅ​ថ្ងៃ​សៅរ៍នេះ ប្រទេស​កូរ៉េខាងជើង​បានពិសោធន៍ ក្នុងការបាញ់បង្ហោះគ្រាប់មីស៊ីលមួយទៀត តែមិនបានសម្រាច់ដោយវាបានធ្លាក់នៅឯឆ្នេរ​សមុទ្រភាគខាងកើតរបស់ខ្លួន។ ​រដ្ឋាភិបាលទីក្រុងព្រុងយ៉ាង ត្រូវបានគេរំពឹងទុកថា អាចនឹងឈប់សាកល្បងមីស៊ីល ក្រោយ​អាមេរិក បាន​បង្ហាញ​ការ​គំរាមកំហែង​ ដោយ​ប្រើ​កម្លាំង​យោធា​នៅ​ក្នុង​តំបន់ រួមទាំងប្រទេស​ចិន ថែមទាំង​បានបង្កើនការ​រឹតត្បិតខាង​សេដ្ឋកិច្ច​ប្រឆាំង​នឹង
​សម្ព័ន្ធ​មិត្តខ្លួនផងដែរ។ នេះបើយោងតាមរយ: សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។

លោក Ahn Chan-il អ្នករត់​ចោល​ជួរ​កូរ៉េខាង​ជើង ​និង​ជា​អ្នកវិភាគ​នៅ​ឯវិទ្យាស្ថាន​ពិភពលោក​ សម្រាប់​ការ​សិក្សា​អំពី​ប្រទេសកូរ៉េ​ខាងជើង​ បាននិយាយ​ថា លោក Kim Jong Un បានគ្រោង​ធ្វើការ​ប្រយុទ្ធ​ជាមួយសហរដ្ឋអាមេរិក ក៏ប៉ុន្តែក្រោយមក ​បាន​សម្រេច​ចិត្ត​លុបចោល​ផែនការ​នេះវិញ។ ការ​រំពឹង​ដ៏ខ្លាំងមួយ បានលើកទ្បើងថា មានការ​ពិសោធន៍​បរមាណូ​មួយ​ ដោយ​ប្រទេស​កូរ៉េខាង​ជើង ​​ក្នុង​សប្តាហ៍​នេះ ​ដោយ​ផ្អែក​លើ​របាយការណ៍​អំពី​សកម្មភាពកាល​ពី​ពេល​ថ្មីៗនេះនៅ​ឯ​កន្លែង​ពិសោធន៍​បរមាណូ Punggye-ri និងលំនាំ​កាល​ពី​ពេល​មុន​របស់​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​ ក្នុង​ការធ្វើការ​ពិសោធន៍​ខាងយោធា​។

សូមជំរាបថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បានធ្វើជា​អធិបតីនៃ​ក្បួន​ព្យុហយាត្រា​មួយ​ ដើម្បី​ប្រារព្ធ​ខួបកំណើត​នៅ​ថ្ងៃទី​១៥ ខែ​មេសា របស់​លោក Kim Il sung ដែល​ជា​អ្នកបង្កើត​ប្រទេស​កូរ៉េខាង​ជើង ជា​ថ្ងៃ​បុណ្យ​សំខាន់បំផុត​របស់​ប្រទេស​នេះ ដែលគេ​ហៅ​ថា ទិវា​នៃ​ព្រះអាទិត្យ៕

មតិយោបល់