Post News Media ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រជប៉ុន កំពុងពិចារណាចាត់វិធានជមៀសប្រជាជន ប្រសិនករណីរឹតតែមានភាពតានតឹងខ្លាំងឡើង នៅលើឧបទ្វីបកូរ៉េ

ជប៉ុន: នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅថ្ងៃច័ន្ទនេះ បានប្រាប់ទៅសភាថា លោកយល់ព្រមគាំទ្រលើជំហរអាមេរិក ចំពោះដំណោះស្រាយជាមួយកូរ៉េខាងជើង ខណ:ដែលរដ្ឋាភិបាលប្រទេសនេះ នឹងពិចារណាចាត់វិធានការ ប្រសិនបើមានលំហូរនៃជនភៀសខ្លួនមកពីឧបទ្វីបកូរ៉េ ក្នុងករណីមានភាពតានតឹង កាន់តែខ្លាំងឡើង។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា «ពួកគេនឹងមិនទទួលយកការអត់ធ្មត់ ជាយុទ្ធសាស្រ្តនោះទេ ដោយលើកទ្បើងថា ដើម្បីដោះស្រាយបញ្ហានេះ ជម្រើសទាំងអស់ គឺមានតែនៅលើតុចរចាប៉ុណ្ណោះ»។

លោក Abe បាននិយាយថា «យើងកំពុងគិតពិចារណា ក្នុងស្ថានភាពចាំបាច់ ដើម្បីរៀបចំកន្លែងឲ្យប្រជាជនជប៉ុន ដែលរស់នៅលើឧបទ្វីបកូរ៉េ ទទួលបានការការពារពួកគេ ឬការជម្លៀសខ្លួនចេញដោយសុវត្ថិភាព»។

លោកបានបន្ថែមថា «លោកគ្រោងនឹងលើយកបញ្ហាកូរ៉េខាងជើង ទៅពិភាក្សាក្នុងអំឡុងពេលជំនួបទ្វេភាគី ដែលបានគ្រោងទុកនៅចុងបញ្ចប់ខែមេសានេះ ជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក ពូទីន»។

គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយ:ចម្ងាយថ្មីមួយ ដែលបានធ្វើទ្បើងមួយថ្ងៃបន្ទាប់ពីការប្រារព្ធទិវាព្រះអាទិត្យ ឬខួបទី១០៥ឆ្នាំ នៃថ្ងៃកំណើត​របស់បិតាស្ថាបនិកកូរ៉េខាងជើង ខណ:ដែលនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយគ្លេអ៊ែរអាមេរិកមួយ បានដឹកក្រុមកងកម្លាំងវាយប្រហារជើងទឹកខ្លួន ឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ៕

Loading...