ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គំរាមដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង

UN:ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការគឃ្លើនធ្វើតេស្តមីស៊ីលចុងក្រោយបំផុតរបស់រដ្ឋាភិបាលក្រុងព្រុងយ៉ាង ព្រមទាំងបានគំរាមថា នឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងក្រុងព្យុងយ៉ាង សម្រាប់ឥរិយាបថបង្កអស្ថិរភាពខ្ពស់នេះ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ២១ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍ជាឯកច្ឆន្ទមួយ ក្រុមប្រឹក្សា UN បានទាមទារឲ្យប្រទេសកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែរបន្ថែមទៀត រួមទាំងនិយាយថា សកម្មភាពគឃ្លើនបាញ់មីស៊ីលខុសច្បាប់ របស់ក្រុងព្យុងយ៉ាង បានធ្វើឲ្យកើនមានភាពតានតឹងយ៉ាងខ្លាំង នៅតំបន់ឧបទ្វីបកូរ៉េ និងពិភពលោកផងដែរ។

ក្រុមប្រឹក្សានេះ បានគំរាមថា នឹងចាត់វិធានការបន្ថែមទៀត រួមទាំងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ក្នុងការដោះស្រាយវិបត្តិមីស៊ីលរបស់កូរ៉េខាងជើង៕

មតិយោបល់