ព័ត៌មានអន្តរជាតិ

ការសម្ញែងសកម្មភាពប្រឆាំងដោយអាមររិក ក្នុងការធ្វើឲ្យអំណាចរដ្ឋាភិបាលស៊ីរីចុះខ្សោយ នឹងជួយដល់ពួក ISIS

អង់គ្លេស: តាមរបាយការណ៍ក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ IHS Markit ដែលមានមូលដ្ឋាន នៅទីក្រុងទ្បុងដ៍ បាននិយាយថា រាប់សកម្មភាពប៉ុនប៉ងប្រឆាំងដោយរដ្ឋាភិបាលអាមេរិក ក្នុងគោលបំណង ដើម្បីធ្វើឲ្យអំណាចរដ្ឋាភិបាលស៊ីរីចុះខ្សោយ នឹងជួយឲ្យរដ្ឋអ៊ីស្លាម ព្រមទាំងក្រុមភេរវករដទៃទៀត នៅក្នុងប្រទេសនេះ កាន់តែមានឥទ្ធិពលខ្លាំងទ្បើង។ នេះបើយោងតាមរយ: សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

ជិតមួយឆ្នាំចុងក្រោយនេះ ការប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម (IS, អតីតក្រុម ISIS / ISIL) មកលើកងកម្លាំងរដ្ឋាភិបាលស៊ីរីរបស់ប្រធានាធិបតី លោក បាសាអាល់ អាសាដ គឺមានចំនួន ៤៣​ភាគរយ នេះបើតាមប្រភពទិន្នន័យប្រមូលអំទ្បុងពេលមានជម្លោះ ដោយក្រុមហ៊ុន IHS Markit ។

ប៉ុន្តែការគាំទ្រដោយអាមេរិក លើគណបក្សប្រឆាំងនៅស៊ីរី បានធ្វើឲ្យមានការវាយប្រយុទ្ធគ្នារវាងសកម្មប្រយុទ្ធ IS និងរដ្ឋាភិបាល ១៧% នៅថ្ងៃទី ១ ខែមេសា ឆ្នាំមុន និង ៤០ % ទៀត ជាមួយនឹងក្រុមជីហាដ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៧។

តាមរយ:លទ្ធផលបង្ហាញនេះ សបញ្ជាក់ឲ្យឃើញថា សកម្មភាពអាមេរិក ក្នុងការធ្វើឲ្យអំណាចរដ្ឋាភិបាលស៊ីរីចុះខ្សោយ នឹងផ្តល់ប្រយោជន៍ដល់រដ្ឋអ៊ីស្លាម ព្រមទាំងក្រុមជីហាដនិយមផ្សេងទៀត កាន់តែមានឥទ្ធិពលខ្លាំងទ្បើង នៅក្នុងប្រទេសនេះ៕

មតិយោបល់