Post News Media ព័ត៌មានអន្តរជាតិ នាវាពិឃាតជប៉ុ...

នាវាពិឃាតជប៉ុន ចូលរួមការធ្វើសមយុទ្ធជាមួយនាវា ផ្ទុកយន្តហោះអាមេរិក នៅជិតដែនទឹកឧបទ្វីបកូរ៉េ

ជប៉ុន: កងនាវាចរក្នុងប្រទេស នៅថ្ងៃអាទិត្យនេះ បាននិយាយថា នាវាពិឃាតជប៉ុនពីរគ្រឿង បានចាប់ផ្តើមធ្វើសមយុទ្ធ ជាមួយក្រុមនាវាផ្ទុកយន្តហោះ Carl Vinson ដែលដឹកក្រុមកងទ័ពវាយប្រហារជើងទឹក អាមេរិក ធ្វើដំណើរឆ្ពោះមកកាន់ភាគលិចតំបន់ប៉ាស៊ីហ្វីក កៀកនឹងដែនទឹកនៅជុំវិញឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧។

នាវាពិឃាតជប៉ុនពីរគ្រឿង ឈ្មោះ Samidare និង Ashigara បានចាកចេញពីភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃសុក្រ ដើម្បីចូលរួមជាមួយ Carl Vinson នៅក្នុងការបង្ហាញពីសាមគ្គីភាពមួយ ខណ:ដែលអាមេរិក កំពុងប្រឈមមុខនឹងកូរ៉េខាងជើង ជុំវិញកម្មវិធីមីស៊ីល និងការធ្វើតេស្តនុយក្លេអ៊ែររបស់ប្រទេសនេះ។

កងស្វ័យការពារសមុទ្រជប៉ុន (MSDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាតនេះ នឹងអនុវត្ត យុទ្ធសាស្រ្តសមយុទ្ធមួយ ដែលមានភាពខុសគ្នា ជាមួយក្រុមកងកម្លាំងវាយប្រហារជើងទឹករបស់អាមេរិក៕

Loading...