ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ វាយប្រហារនៅឈីលីទាំងព្រឹក

ឈីលី: យោតាមទីតាំងភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៧,១ រ៉ិចទ័រ បានធ្វើឲ្យកក្រើកនៅតំបន់ជិតឆ្នេរសមុទ្រ ភាគកណ្តាលប្រទេសឈីលី។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៥ និង៣៨ នាទីព្រឹកថ្ងៃអង្គារនេះ ដែលរញ្ជួយដីនេះ មានអនុភាពវាយប្រហារក្នុងជម្រៅប្រហែល ១០ គីទ្បូម៉ែត្រ។

មកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ អំពីការស្លាប់ និងរបួស ព្រមទាំងការខូចខាតនៅទ្បើយទេ៕

មតិយោបល់