ព័ត៌មានអន្តរជាតិ

នាវាមុជទឹកដើរ​ដោយ​ថាមពលនុយក្លេអ៊ែរអាមេរិក ធ្វើការអំពាវនាវឲ្យកូរ៉េខាងត្បូងបញ្ចេញកម្លាំងទាហាន…

កូរ៉េ: នាវាមុជទឹករបស់អាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ នៅអង្គារនេះ បានធ្វើការអំពាវនាវឲ្យកូរ៉េខាងត្បូង បញ្ចេញកម្លាំងទ័ព្ធរបស់ខ្លួន ចំពេលមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចសម្ងែងយោធាខ្លួន ជាមួយនឹងការបាញ់បង្ហោះមីស៊ីល ឬការធ្វើតេស្តនុយក្លេអ៊ែរមួយ បើទោះជាអាមេរិក និងចិន ធ្វើការដាក់សម្ពាធយ៉ាងណាក៏ដោយ។ នេះបើយោងតាមរយ: សារព័ត៌មាន Chhannel News Asia ចេញផ្សាយនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧។

ការអំពាវនាវដោយនាវាមុជទឹក USS Michigan បានធ្វើទ្បើងក្រោយការប្រកាសរបស់យោធាអាមេរិក ប្រចាំ កូរ៉េខាងត្បូង នៅបន្ទាប់ពីប្រេសិតកំពូលផ្នែកនុយក្លេអ៊ែរមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក បានជួបប្រជុំគ្នា នៅទីក្រុងតូក្យូ ដើម្បីពិភាក្សាគ្នាអំពីការប្រឆាំងតបត ទៅនឹងការបដិសេធមិនព្រមបោះបង់នូវកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

USS Michigan ត្រូវបានសាងសង់ឡើង ដើម្បីដឹកនាវាមុជទឹក អនុវត្តការបាញ់មីស៊ីលផ្លោង និងមីស៊ីល Tomahawk cruise ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែរៀបចំឲ្យរួចរាល់ ដើម្បីដាក់ទណ្ឌកម្មតឹងរ៉ឹងជាងមុន ទៅលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ ដោយលើកទ្បើងថា «នេះគឺជាការគំរាមកំហែង យ៉ាងពិតប្រាកដដល់ពិភពលោក ដោយកូរ៉េខាងជើង ជាអ្នកបង្កបញ្ហាដ៏ធំមួយនេះ សម្រាប់ពិភពលោក ហើយវាជាបញ្ហាដែលយើង ត្រូវតែធ្វើការដោះស្រាយបញ្ចប់ជាចាំបាច់។

សូមជំរាបថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង ត្រូវបានគេជឿថា អាចនឹងរៀបចម្ការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកទីប្រាំមួយ នៅចំថ្ងៃគម្របខួបលើកទី ៨៥ នៃកងទ័ពប្រជាជនកូរ៉េខាងជើង ខណ:ដែលពេលថ្មីៗនេះ កូរ៉េខាងជើងថែមទាំងបញ្ជា ឲ្យមានចាប់ឃុំខ្លួនពលរដ្ឋអាមេរិកទៀតផង៕

មតិយោបល់