ព័ត៌មានអន្តរជាតិ

ចិន កំពុងធ្វើសមយុទ្ធ និងតេស្តអាវុធថ្មី ដើម្បីឆ្លើយតបនឹងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD

ចិន: ក្រសួងការពារជាតិក្នុងប្រទេស បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តរៀបចំធ្វើសមយុទ្ធ ព្រមទាំងការធ្វើតេស្តសាកល្បងអាវុធថ្មី ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន ដែលវាត្រូវបានធ្វើទ្បើង បន្ទាប់ពីការដាក់ពង្រាយប្រព័ន្ធការពារ THAAD ប្រឆាំងមីស៊ីលរបស់អាមេរិក នៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង ដោយប្រទេសចិន បានបញ្ជាក់ពីជំហរប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពនេះ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផផ្សាយនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧។

ថ្លែងប្រាប់អ្នកកាសែត នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Yang Yujun បានឲ្យដឹងថា «ការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូង បានធ្វើឲ្យប៉ះពាល់ដល់យុទ្ធសាស្រ្តតុល្យភាព និងស្ថេរភាពក្នុងតំបន់ ដែលភាគីចិនធ្វើការប្រឆាំងយ៉ាងដាច់ខាត សម្រាប់ការដាក់ពង្រាយនេះ ។

លោកបានបន្ថែមថា យោធារបស់ចិន នឹងបន្តអនុវត្តការធ្វើសមយុទ្ធយោធាខ្លួន ដោយបាញ់គ្រាប់ពិត និងការសាកល្បងឧបករណ៍យោធាថ្មី ដើម្បីជាកិច្ចការពារយ៉ាងរឹងមាំបំផុត ចំពោះសន្តិសុខជាតិ និងសន្តិភាព ព្រមទាំងស្ថិរភាព ក្នុងតំបន់៕

មតិយោបល់