ព័ត៌មានអន្តរជាតិ

សង្គ្រាមប្រយុទ្ធគ្នានៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្សអស់ ៣៤ នាក់

អាហ្វហ្គានីស្ថាន: អ្នកនាំពាក្យយោធាក្នុងប្រទេស នៅថ្ងៃសុក្រនេះ បាននិយាយថា ក្រុមសកម្មប្រយុទ្ធតាលីបង់រហូតដល់ ៣៤ នាក់ ក្នុងនោះរួមទាំងមានមេបញ្ជាការក្រុម២នាក់ ត្រូវបានសម្លាប់ និង ១៣ នាក់ទៀតបានរងរបួស បន្ទាប់ពីការប៉ះង្គិចគ្នា នៅខេត្ត Ghazni ភាគខាងកើតអាហ្វហ្គានីស្ថាន ក្នុងរយ:ពេលពីរថ្ងៃកន្លងមក។ នេះបើយោងតាមសារព័ត៌មានចិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។

ការប៉ះទង្គិចគ្នានេះ បានបន្តកើតទ្បើង ចំពេលមានការប៉ុនប៉ងរបស់ពួកតាលីបង់ ដើម្បីវាយលុកស្រុក Andar ដែលជាយុទ្ធសាស្ត្រដ៏សំខាន់របស់កងទ័ពរដ្ឋាភិបាល នៅក្នុងខេត្តនោះ។

យោងតាមអង្គភាពកងកម្លាំងពិសេស លោក Mohammad Hanif Rezai បានឲ្យដឹងថា ប្រតិបត្តិការប្រឆាំងនឹងទីតាំងពួកឧទ្ទាមតាលីបង់ នៅក្នុងស្រុក Andar កាលពីយប់ថ្ងៃសុក្រ រហូតមកទល់ពេលនេះ មិនត្រឹមតែសម្លាប់ក្រុមនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឲ្យពួកគេរត់ភៀសខ្លួនទៀតផង។

សូមជំរាបថា ពាក់នឹងរបាយការណ៍អំពីការស្លាប់ និងរងរបួសរបស់កងកម្លាំងទាហាន នៅក្នុងប្រតិបត្តិការនោះ មិនត្រូវបានទម្លាយឲ្យដឹងនោះទេ៕

មតិយោបល់