Post News Media ព័ត៌មានអន្តរជាតិ ចិនធ្វើការព្រ...

ចិនធ្វើការព្រមាន ឲ្យកូរ៉េខាងជើងផ្លាស់ទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ

ចិន: ក្រុមអ្នកវិទ្យាសាស្ត្រក្រុងប៉េកាំង បានចេញសេចក្ដីព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះក្រុងព្យុងយ៉ាងថា ប្រសិនបើកូរ៉េខាងជើង ចង់ធ្វើតេស្តអាវុធនុយក្លេអ៊ែរបន្តទៀតនោះ ប្រទេសនេះត្រូវតែស្វែងរកទីតាំងថ្មីមួយទៀត ក្រៅពីជួរភ្នំ Punggye-ri ដែលជាកន្លែងធ្វើតេស្តអាវុធ លើកទី៦ កន្លងមក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

ភ្នំ Punggye-ri កំពុងស្ថិតនៅក្នុងហានិភ័យនៃការដួលរលំ ដែលអាចនាំឲ្យមានកាកសំណល់នុយក្លេអ៊ែរ ហូរចូលទៅក្នុងប្រទេសចិន ដោយអ្នកស្រាវជ្រាវម្នាក់ នៅសាកលវិទ្យាល័យក្រុងប៉េកាំង បានប្រាប់កាសែត South China Morning Post កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលចិន មិនអាចអង្គុយ និងរង់ចាំរហូតទាល់តែមានបញ្ហានេះកើតទ្បើងនោះទេ។

ប្រភពដដែលបាននិយាយថា «ទំនងជាប្រពលរដ្ឋកូរ៉េខាងជើងខ្លួនឯង បានដឹងទៅហើយថា ទីតាំងនោះ មិនគួរឲ្យមានអ្នកផ្សេងរងផលប៉ះពាល់នោះទេ ហេតុដូចនេះ ប្រសិនបើពួកគេនៅតែចង់សាកល្បងអាវុធនុយក្លេអ៊ែរបន្តទៀត ពួកគេត្រូវតែធ្វើវានៅកន្លែងណាមួយផ្សេងទៀត»។

យ៉ាងណាមិញក្រុមអ្នកស្រាវជ្រាវខាងលើ បានបន្ថែមថា បើទោះចិនមានឧបករណ៍ អាចរកឃើញ និងការពារការលេចធ្លាយសារធាតុនុយក្លេអ៊ែរ នៅពេលដែលវាមកដល់ក៏ដោយ ប៉ុន្តែវាអាចនឹងយឺតពេលទៅហើយ ខណ:ដែលវាអាចរីករាលដាលទៅលើអឌ្ឍគោលទាំងមូល៕

Loading...