Post News Media ព័ត៌មានអន្តរជាតិ បុត្រាច្បងរបស...

បុត្រាច្បងរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ នឹងត្រូវឡើងស្នងរាជ្យបន្តពីបិតា

ជប៉ុន: បុត្រាច្បងរបស់ព្រះចៅអធិរាជ អាគី ហ៊ីតូ ព្រះនាម Naruhito នឹងឡើងស្នងរាជ្យចក្រពត្តិជប៉ុនបន្ដ បន្ទាប់ពីបិតាព្រះអង្គ ត្រូវបានគេរំពឹងទុកថា ទ្រង់នឹងដាក់រាជ្យជាលើកដំបូង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានសម្រេចតាមគម្រោងនៃការដាក់រាជ្យរបស់ព្រះចៅអធិរាជ អាគីហ៊ីតូ ក្រោយការពិភាក្សាគ្នាលើបញ្ហានេះ នៅឯគណ:កម្មាធិការពិសេសមួយ ដោយទាំងមានសមាជិកសភាតំណាងរាស្រ្ត និងសមាជិកគ្រួសាររាជវង្សផងដែរ មុននឹងឈានទៅដល់កាលបរិច្ឆេទដាក់រាជ្យរបស់ទ្រង់។

សូមជំរាបថា ការ​ដាក់​រាជ្យ​​របស់​ទ្រង់ នឹង​ក្លាយ​ជាប្រវត្តិសាស្រ្តដំបូង​ មិនធ្លាប់មានពីមុនមក សម្រាប់ព្រះចៅអធិរាជ​ជប៉ុន នៅ​អំឡុង​ពេល​ប្រមាណ​ជា​២​សត​វត្សរ៍​កន្លងមកនេះ៕

Loading...