ព័ត៌មានអន្តរជាតិ

ករណីគ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ វាយប្រហារនៅអ៊ីរ៉ង់

អ៊ីរ៉ង់: យោងតាមសារព័ត៌មានទូរទស្សន៍អ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានករណីរញ្ជួយដីមួយកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។

ប្រភពដដែល បាននិយាយថា រញ្ជួយដីនេះ បានធ្វើឲ្យញ័រនៅជិតទីក្រុង Kerman ដែលជារដ្ឋធានីរបស់ខេត្ត Kerman ។

សូមជំរាបថា ភូមិមួយចំនួននៅជិតទីក្រុង ត្រូវបានអាជ្ញាធរជម្លៀសមនុស្សចេញ ប៉ុន្តែមិនមានរបាយការណ៍ស្តីពីការស្លាប់ និងការខូចខាតផ្ទះសម្បែងនោះទេ មកដល់ពេលនេះ៕

មតិយោបល់