Post News Media ព័ត៌មានអន្តរជាតិ លោក Duterte អ...

លោក Duterte អំពាវនាវឲ្យមានរដ្ឋាភិបាលបដិវត្ត ដើម្បីផ្តល់អំណាចពេញដៃដល់លោក

ហ្វីលីពីន:​ ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរបស់ហ្វីលីពីន លោក Rodrigo Duterte បានគំរាមកំហែងជាសាធារណ:ថា នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលផ្តាច់ការជាបន្ទាន់ ប្រសិនបើសត្រូវគ្រឿងញៀនរបស់លោក មិនគោរពតាមគោលនយោបាយរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។

នាពេលថ្មីៗនេះលោក Duterte បាននិយាយថា នៅពេលមួយ ដែលបញ្ហាគ្រឿងញៀនបង្កើតភាពជ្រួលច្របល់ បណ្ដាលឲ្យមានអស្ថិរភាព កើតទ្បើងនោះ គឺលោកនឹងមិនស្ទាក់ស្ទើរ ក្នុងការប្រកាសឲ្យមានរដ្ឋាភិបាលបដិវត្ត រហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់លោក ។

ដោយលោកបានបន្ថែមថា លោកអាចនឹងព្យួររដ្ឋធម្មនុញ្ញរបស់ប្រទេស ដើម្បីរូបលោក និងអ្នកគាំទ្រ អាចធ្វើកំណែទម្រង់រដ្ឋាភិបាល ដោយមិនកំណត់ពីអាណត្តិប្រធានាធិបតី។

សូមជំរាបថា រដ្ឋាភិបាលបដិវត្តនេះ នឹងធ្វើកំណែទម្រង់ប្រព័ន្ធផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញថ្មី ដើម្បីកាត់បន្ថយអំពើពុករលួយ ក៏ដូចជាកែលម្អ និងធ្វើទំនើបកម្មសន្តិសុខ ក្នុងការបញ្ចប់ការក្ដោបក្តាប់របស់ក្រុមជួយដូរគ្រឿងញៀន cartel៕

Loading...