Post News Media ព័ត៌មានអន្តរជាតិ ចិនបង្ហាញភាពស...

ចិនបង្ហាញភាពស្ទាក់ស្ទើរ ខណ:អាមេរិកជំរុញ ឲ្យដាក់ទណ្ឌកម្មប្រឆាំងទៅនឹងកូរ៉េខាងជើង

ចិន: ក្រុមអ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង ហាក់បង្ហាញភាពស្ទាក់ស្ទើរ បន្ទាប់ពីអាមេរិកជំរុញឲ្យប្រទេសខ្លួន ចាត់វិធានការប្រឆាំងនឹងក្រុងព្យុងយ៉ាង ទាក់ទងនឹងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបនាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។

សាស្រ្តាចារ្យ​ផ្នែក​វិទ្យា​សាស្រ្ត​នយោបាយ ​នៅ​សាកល​វិទ្យាល័យ​ក្រុងប៉េកាំង​ លោក​ Jia Qingguo បាននិយាយថា «
​អាមេរិក​នៅតែ​​​ជំរុញឲ្យចិន​​ ​​កាត់​បន្ថយ​ការផ្គត់​ផ្គង់​ប្រេង​ឥន្ធន:ដល់កូរ៉េខាងជើង​ ខណ:ដែលបញ្ហានេះ ​ត្រូវបាន​ក្រុងប៉េកាំងគេចវេះមិនចង់ធ្វើវា​រហូត​មក​ទល់​ពេល​នេះ»។

សូមជំរាបថា ការ​រឹត​បន្តឹង​ការ​ទណ្ឌកម្ម​នេះ​ ត្រូវបានគេមើលឃើញថា ​កូរ៉េ​ខាង​ជើងគឺ​មិនអាចជៀស​​ផុតបានទ្បើយ ​​ជា​ពិសេស​ពាក់ព័ន្ធនឹងការ​អភិវឌ្ឍន៍​​កម្មវិធីមីស៊ីល​​ Hwasong-15 ​ដែល​បាន​បង្កឲ្យមានការ​គំរាម​កំហែង​ដល់​សន្តិសុខពិភពលោក។

ទោះជាយ៉ាងក៏ដោយ នេះ​ជា​សំណួរ​មួយ​ ដែលចិន​នឹងត្រូវ​ធ្វើការពិចារណា​យ៉ាង​ហ្មត់ចត់ ព្រោះថា ប្រសិនបើប្រេង​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង នឹងនាំ​ឲ្យ​មាន​បញ្ហា​សេដ្ឋ​កិច្ច​ ក៏ដូចជាអស្ថិរភាព​ខាង​នយោបាយនៅ​កូរ៉េខាង​ជើង ដែលបង្កឲ្យមានភាពចលាចលននៅលើឧបទ្វីបកូរ៉េ៕​

Loading...