ព័ត៌មានអន្តរជាតិ

ហ្ស៊កដានី ព្រមានអាមេរិកកុំទទួលស្គាល់ទីក្រុងយេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល

ហ្ស៊កដានី: រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បានព្រមានអាមេរិកថា លទ្ធផលគ្រោះថ្នាក់នឹងកើតមាន ប្រសិនបើក្រុងវ៉ាស៊ីនតោន ប្រកាសទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។

លោក Ayman Safadi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ថា ការប្រកាសទទួលស្គាល់របស់ក្រុងវ៉ាស៊ីនតោន យ៉ាងដូច្នេះ នឹងធ្វើឲ្យមានកំហឹងយ៉ាងខ្លាំង នៅក្នុងពិភពអារ៉ាប់ និងមូស្លីម ជាមួយភាពតានតឹងជុំវិញបញ្ហាប្រេងឥន្ធន: ក៏ដូចជាការបំផ្លាញកិច្ចប្រឹងប្រែងសន្តិភាពផងដែរ។

ដោយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បានរំពឹងទុកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការប្រកាសផ្លាស់ប្តូរវា ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបំពេញតាមការសន្យានៅក្នុងការបោះឆ្នោត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Jared Kushner ជាកូនប្រសាររបស់លោក ត្រាំ បាននិយាយថា គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនោះទេ៕

មតិយោបល់