ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បាញ់មីស៊ីលវាយប្រហារទៅលើមូលដ្ឋានយោធាស៊ីរី

ស៊ីរី: ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា អ៊ីស្រាអែលបានបើកការវាយប្រហារមីស៊ីល ប្រឆាំងទៅនឹងមូលដ្ឋានយោធាស៊ីរី នៅតំបន់ទីជនបទរបស់រដ្ឋធានីដាម៉ាស កាលពីយប់ថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងការវាយប្រហារនេះ កងកម្លាំងការពារអាកាសស៊ីរី ក៏បានធ្វើការឆ្លើយតបទៅវិញផងដែរ ដោយបានវាយកម្ទេចមីស៊ីលចំនួន ៣ គ្រាប់ ដែលបានបាញ់សំដៅមកមូលដ្ឋានទ័ពខ្លួន ក្នុងតំបន់ទីប្រជុំជន Jamraya ចម្ងាយ ៨ គីឡូម៉ែត្រពីភាគពាយព្យនៃក្រុងដាម៉ាស។

សូមជំរាបថា ប្រជាជននៅទីក្រុងដាម៉ាស បានឮសំឡេងផ្ទុះទ្បើងដ៏ខ្លាំងក្លា នៅជិតពាក់កណ្តាលអាធ្រាត្រ ក្នុងអំទ្បុងពេលនៃការវាយប្រហារដែនអាកាសនេះ៕

មតិយោបល់