ព័ត៌មានអន្តរជាតិ

បទបម្រាមដ៏ចម្រូងចម្រាស ហាមឃាត់ប្រទេសចំនួន៦ របស់លោក ត្រាំ ត្រូវតុលាការកំពូល អនុញ្ញាតឲ្យចូលជាធរមានហើយ

អាមេរិក: តុលាការកំពូលទីក្រុងវ៉ាស៊ីនតោន បានសម្រេចយល់ព្រមទៅលើបម្រាមហាមប្រាមប្រជាជនប្រទេសម៉ូស្លីមចំនួន ៦ មិនឲ្យចូលមកជាន់ដីអាមេរិក របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ឲ្យចូលជាធរមានហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។

បទបម្រាមនេះ នឹងធ្វើការហាមឃាត់អ្នកធ្វើដំណើរមកពីបណ្ដាប្រទេសដូចជា ឆាដ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ីរី និងយេម៉ែន។

សូមជំរាបថា វាជាសេចក្ដីសម្រេចលើបទបញ្ជាទីបីហើយ របស់លោក ត្រាំ ចាប់តាំងពីការចូលកាន់តំណែងរបស់ខ្លួន៕

មតិយោបល់