Post News Media ព័ត៌មានអន្តរជាតិ ជប៉ុន គ្រោងទិ...

ជប៉ុន គ្រោងទិញមីស៊ីលដ៏មានសក្ដានុពល អាចវាយប្រហារកូរ៉េខាងជើង

ជប៉ុន: រដ្ឋាភិបាលក្រុងតូក្យូ កំពុងត្រៀមទទួលទិញអាវុធមីស៊ីល ជាលើកដំបូងរបស់ខ្លួន ដែលវាមានសមត្ថភាព អាចវាយប្រហារដែនអាកាសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។

ប្រភពព័ត៌មានស្រុក បានរាយការណ៍ថា ជប៉ុនគ្រោងនឹងចំណាយថវិកាការពារជាតិ នាខែមេសាខាងមុខ ដើម្បីសិក្សាថាតើយន្តហោះចម្បាំង F-15 របស់ខ្លួន អាចបាញ់មីស៊ីលរយ:ចម្ងាយឆ្ងាយបានដែរឬយ៉ាងណា រួមទាំងការទិញ​មី​ស៊ី​ល​ប្រយុទ្ធ​ធុន​ JASSM-ER​ ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ ដែលវាអាចវាយប្រហារដល់គោលដៅចម្ងាយ ១,០០០ គីឡូម៉ែត្រ។

គម្រោងនេះ ត្រូវបានគេរំពឹងទុកថា នឹងប្រើថវិកាអស់ ៤៦,៧៦ ពាន់លានដុល្លារអាមេរិក ដោយមានការស្នើពីក្រសួងការពារជាតិជប៉ុនរួចហើយ ប៉ុន្តែចំពោះថវិកាបន្ថែម នឹងត្រូវធ្វើដើម្បីវាយតម្លៃ មុនការទិញមីស៊ីលទាំងនោះ៕

Loading...