Post News Media ព័ត៌មានអន្តរជាតិ នៅអាល្លឺម៉ង់រ...

នៅអាល្លឺម៉ង់រថភ្លើងពីរគ្រឿង ប៉ះទង្គិចគ្នា រងរបួសមនុស្សជិត ៥០ នាក់

អាល្លឺម៉ង់: យ៉ាងហោចណាស់មនុស្ស ៤៧នាក់បានរងរបួស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុករថភ្លើងដឹកទំនិញមួយគ្រឿងទៀត នៅក្បែរទីក្រុងឌូសេដឌ័រ ភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ដែលបានជំរុញឲ្យមានប្រតិបត្តិការជួយសង្គ្រោះដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។

នាយកដ្ឋានពន្លត់អគ្គិភ័យតំបន់ទីប្រជុំជន Meerbusch បាននិយាយនៅលើបណ្តាញសង្គម Twitter ថា អ្នកដំណើរយ៉ាងតិច ៣ នាក់បានរងរបួសធ្ងន់ធ្ងរ ខណ:ដែលអ្នករងគ្រោះភាគច្រើន ទទួលរងរបួសស្រាលប៉ុណ្ណោះ។

ប្រភពដដែលបានបញ្ជាក់ថា រថភ្លើងនោះ មានដឹកអ្នកដំណើរ ១៥៥ នាក់ ដោយក្រោយពេលកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានទីភ្នាក់ងារជួយសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ៕

Loading...