Post News Media ព័ត៌មានអន្តរជាតិ ករណីគ្រោះរញ្ជ...

ករណីគ្រោះរញ្ជួយដីកម្រិត ៤.៩ រ៉ិចទ័រ វាយប្រហារនៅហ្វីលីពីន

ហ្វីលីពីន: វិទ្យាស្ថានស្រាវជ្រាវភ្នំភ្លើង និងរញ្ជួយដី នៅថ្ងៃពុធនេះ បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៤,៩ រ៉ិចទ័រ បានធ្វើឲ្យកក្រើកនៅភាគកណ្តាលប្រទេសហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។

រញ្ជួយដីនេះ បានកើតទ្បើងវេលាម៉ោងប្រហែល ១០ និង ៤៨ នាទីព្រឹក នៅចម្ងាយ ១៤ គីឡូម៉ែត្រពីភាគនិរតីនៃតំបន់ទីប្រជុំជន Salcedo ដែលមានជម្រៅ ៥ គីឡូម៉ែត្រ។

រហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ ជុំវិញការខូចខាតណាមួយនៅទ្បើយទេ៕

Loading...