ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងថា ជៀសមិនផុតពីសង្គ្រាមផ្ទុះទ្បើងនោះទេ ខណៈមានការគំរាមគំហែងពីអាមេរិក

កូរ៉េ: អ្នកនាំពាក្យក្រសួងការបរទេសក្រុងព្យុងយ៉ាង បាននិយាយថា សមយុទ្ធយោធារួមគ្នា រវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូង គឺជាការគំរាមកំហែងរបស់មហាអំណាច យ៉ាងច្បាស់ក្រទ្បែត ប្រឆាំងជាមួយរបបខ្លួន ដែលវានឹងនាំឲ្យផ្ទុះសង្គ្រាម នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា ស្ថានការណ៍នៅពេលនេះ កំពុងមានភាពផុយស្រួយ ខណ:ដែលមានសំណួរសួរថា តើនៅពេលណាសង្គ្រាម នឹងផ្ទុះឡើងនោះ?។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ជាក់ស្ដែងក្រុងព្យុងយ៉ាង ពិតជាមិនចង់បានសង្រ្គាមនោះទេ ប៉ុន្តែប្រសិនបើអាមេរិក នៅតែព្យាយាមជម្នះភាពអត់ធ្មត់របស់យើង សម្រាប់សង្គ្រាមនុយក្លេអ៊ែរ នោះយើងនឹងធ្វើឲ្យអាមេរិក ទទួលបាននូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាមួយកម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងក្លារបស់យើង៕

មតិយោបល់