Post News Media ព័ត៌មានអន្តរជាតិ កាន់តែក្ដៅគគុ...

កាន់តែក្ដៅគគុក! អស់ពីប្រកាសដាក់ទីក្រុងយេរូសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល អាមេរិកព្រមានលុបចោលកិច្ចចរចា ជាមួយមេដឹកនាំប៉ាឡេស្ទីន

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានប្រឆាំងទៅកាន់ប្រជាជនប៉ាឡេស្ទីនថា នឹងលុបចោលកិច្ចចរចារ ជាមួយប្រធានាធិបតីលោក ម៉ាមូដ អាបាស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។

ការព្រមាននេះ បានកើតទ្បើងបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ដោយសេតវិមាន បាននិយាយថា វានឹងក្លាយជាផលវិបាក សម្រាប់កិច្ចចរចារវាងអនុប្រធានាធិបតីអាមេរិក លោក Mike Pence ជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស ដែលគ្រោងនឹងធ្វើនៅចុងខែនេះ។

ខណ:ដែលមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ បាននិយាយថា លោក Pence នឹងមិនត្រូវបានទទួលស្វាគមន៍ នៅក្នុងដំណើរមកកាន់ប៉ាទ្បេស្ទីននោះទេ។

សូមជំរាបថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ៣១ នាក់បានរងរបួស នៅហ្គាហ្សាស្ទ្រីប និងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប៉ាឡេស្ទីន និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល៕

Loading...