Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូងចំណាយប្រាក់ ៣១០,០០០ ដុល្លារ ទៅលើអង្គភាព​ពិសេស ដើម្បីទប់ទល់ក្នុងករណីផ្ទុះសង្គ្រាម ជាមួយកូរ៉េខាងជើង

កូរ៉េ: រដ្ឋាភិបាលក្រុងសេអ៊ូល បានចំណាយប្រាក់អស់ ៣១០,០០០ ដុល្លារ ទៅឱ្យអង្គភាព​ពិសេសមួយទើបបង្កើតទ្បើង ក្នុងគោលបំណង ដើម្បីទប់ទល់នៅក្នុងករណីមានសង្គ្រាមផ្ទុះទ្បើង ជាមួយក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។

តាមការប្រកាសពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ទឹកប្រាក់ជំហានដំបូង ដែលត្រូវបាន​ក្រសួងផ្ដល់ឲ្យគឺមានចំនួនជាង ៣៤០លានវ៉ុន ស្មើនឹង ៣១០,០០០ដុល្លារអាមេរិក ដល់អង្គភាព​ពិសេស ដែលហៅ​ខ្លួនឯងថា «decapitation unit»។

យ៉ាងណាមិញទឹកប្រាក់ទាំងនេះ គឺគ្រាន់តែជាចំណែកមួយ នៃថវិកាជាតិជិត ៤០ពាន់លានដុល្លារតែប៉ុណ្ណោះ ដែលត្រូវបានផ្ដល់ឲ្យ ដោយ​ក្រសួងការពារជាតិ​។

សូមជំរាបថា ប្រាក់ទាំងនេះ​ នឹងត្រូវចំណាយ​ទិញបរិក្ខាយោធា​សម្រាប់កងកម្លាំង​ពិសេស ដោយក្នុងនោះរួមមាន យន្ដហោះ​ស៊ើបការណ៍ យន្ដហោះដ្រូនគ្មានមនុស្សបើក និងគ្រាប់បែកស្វ័យ​ប្រវតិ្ត ក៏ដូចជាកាំភ្លើង​យន្ដជាដើម»៕

Loading...