Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងថា...

កូរ៉េខាងជើងថា ដំណើរទស្សនកិច្ចមន្ត្រីអង្គការសហប្រជាជាតិ មកកាន់ប្រទេសខ្លួន នឹងបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ

កូរ៉េ: ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃសៅរ៍នេះ បាននិយាយថា លោក Jeffrey Feltman ប្រធានស្នងការកិច្ចការនយោបាយ របស់អង្គការសហប្រជាជាតិ ដែលបានធ្វើដំណើរទស្សនកិច្ច ក្នុងប្រទេសកូរ៉េខាងជើង នៅក្នុងសប្តាហ៍នេះ បានសម្តែងឆន្ទ:ក្នុងការបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

តាមប្រភពដដែល បានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចបេសកជន របស់អង្គការសហប្រជាជាតិរូបនេះ បានទទួលស្គាល់ពីផលប៉ះពាល់អវិជ្ជមាន ចំពោះទណ្ឌកម្មលើជំនួយមនុស្សធម៌ នៅក្នុងប្រទេសកូរ៉េខាងជើង ខណ:មន្ត្រីរូបនេះ ក៏បានប្តេជ្ញាថា នឹងជួយសម្រួលដល់ជំនួយមនុស្សធម៌វិញផងដែរ៕

Loading...