Post News Media ព័ត៌មានអន្តរជាតិ លោក ត្រាំ ថា ...

លោក ត្រាំ ថា ការវាយប្រហារដែនអាកាសរបស់អាមេរិក ប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលស៊ីរី ជាវិធានការស្របច្បាប់

អាមេរិក: ប្រធានាធិបតីអាមិរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលខ្លួន បានធ្វើការវាយប្រហារ ដោយស្របច្បាប់ ប្រឆាំងនឹងយោធារដ្ឋាភិបាលស៊ីរី និងកងកម្លាំងគាំទ្ររដ្ឋាភិបាល ដែលជាផ្នែកមួយនៃយុទ្ធនាការកងកម្លាំងចម្រុះ ដឹកនាំដោយអាមេរិក ប្រឆាំងនឹងក្រុមភេរវជន Daesh។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

ដោយលោក ត្រាំ បានសរសេរនៅក្នុងលិខិតមួយ ទៅកាន់សភាអាមេរិកកាលពីថ្ងៃច័ន្ទថា ការវាយប្រហារទាំងនេះ គឺជាវិធានការស្របច្បាប់ ដើម្បីប្រឆាំងនឹងការគំរាមកំហែងភ្លាមៗ ចំពោះអាមេរិក និងកងកម្លាំងដៃគូ ដែលបានចូលរួម នៅក្នុងយុទ្ធនាការនោះ។

យ៉ាងណាមិញលោក ក៏បញ្ជាក់ដែរថា សមាជិកជាង ៧០ នាក់ ដែលជាក្រុមចម្រុះដឹកនាំដោយអាមេរិក បានបើកការវាយប្រហារដែនអាកាស ជាមួយនឹងការបាញ់កាំភ្លើង និងគ្រាប់រ៉ុកកែត ទៅលើពួកសកម្មប្រយុទ្ធ Daesh នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ខណ:ការវាយប្រហារនៅអ៊ីរ៉ាក់ ត្រូវបានធ្វើទ្បើងដោយមានការគាំទ្រពីរដ្ឋាភិបាលអ៊ីរ៉ាក់ ប៉ុន្តែនៅស៊ីរីវិញ គឺមិនទទួលបានការអនុញ្ញាត ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋាភិបាលស៊ីរីនោះទេ៕

Loading...