Post News Media ព័ត៌មានអន្តរជាតិ មេដឹកកំពូលកូរ...

មេដឹកកំពូលកូរ៉េខាងជើង ប្តេជ្ញាថានឹងធ្វើឲ្យប្រទេសខ្លួន ក្លាជាមហាអំណាចអនុយក្លេអ៊ែរ នៅក្នុងពិភពលោក

កូរ៉េ: តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្ដេជ្ញាថា នឹងធ្វើឲ្យកូរ៉េខាងជើងក្លាយជាប្រទេស មានអាវុធនុយក្លេអ៊ែរដ៏ខ្លាំងក្លាបំផុត នៅលើពិភពលោក បន្ទាប់ពីរបបដាច់ស្រយាលមួយនេះ បានបង្ហាញសញ្ញាបន្ធូរបន្ថយភាពតានតឹងតិចតួចប៉ុណ្ណោះ នៅក្នុងកម្មវិធីអាវុធខ្លួន ខណ:វាបានជំរុញឲ្យមានការប្រុងជើងការជាសកល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

នាពេលថ្មីៗនេះ កូរ៉េខាងជើង បានធ្វើការវាយប្រហារសហគមន៍អន្តរជាតិ ដោយការបាញ់សាកល្បងមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ខ្លួន មិនធ្លាប់មាននៅក្នុងប៉ុន្មានខែចុងក្រោយនេះ ខណ:វាត្រូវបានគេមើលឃើញថា ជាសម្ញែងសាច់ដុំដាក់គូប្រជែងថា កម្មវិធីអាវុធរបស់ខ្លួន ពិតជាមានសក្ដានុពល អាចវាយប្រហារគ្រប់ពេលវេលា និងទីកន្លែងណាទាំងអស់ ជាពិសេសនោះ គឺអាមេរិក។

ដោយលោក គីម បានថ្លែងប្រាប់ពួកកម្មករ នៅក្នុងពិធីមួយកាលពីថ្ងៃអង្គារថា កូរ៉េខាងជើង នឹងដណ្តើមបានជ័យជំនះ ក្លាយជាមហាអំណាចនុយក្លេអ៊ែរ និងយោធា នៅក្នុងពិភពលោក៕

Loading...