Post News Media ព័ត៌មានអន្តរជាតិ មេដឹកនាំចិន ន...

មេដឹកនាំចិន និងកូរ៉េខាងត្បូងជួបគ្នា ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាភាពតានតឹងនៅឧបទ្វីបកូរ៉េ

ចិន: ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងធ្វើកិច្ចចរចាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកការផ្សះផ្សារទំនាក់ទំនងទ្វេភាគី ក៏ដូចជាដំណោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។

ប្រភពពីការិយាល័យរបស់លោកមូន បានឲ្យដឹងថា ជំនួបរវាងមេដឹកនាំទាំងពីរ សម្រាប់ដំណើរដំណើរទស្សនកិច្ចរយ:ពេល ៤ថ្ងៃលើកនេះ បានកើតទ្បើងបន្ទាប់ពីទីក្រុងប៉េកាំង មានការខឹងសម្បារជុំវិញការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល (THAAD) របស់កូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ ពីសំណាក់កូរ៉េខាងជើង ។

ដោយក្រុងប៉េកាំង បានលើកទ្បើងថា ការដាក់ដំឡើងប្រព័ន្ធនេះ គឺជាការគំរាមកំហែងផ្នែកសន្តិសុខប្រទេសខ្លួន៕

Loading...