ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិនថា មិនអនុញ្ញាតឲ្យមានសង្គ្រាមផ្ទុះទ្បើង នៅលើឧបទ្វីបកូរ៉េទ្បើយ

ចិន: ប្រធានាធិបតីចិន លោកស៊ីជីនពីង (Xi Jinping) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងពុំអនុញ្ញាតឲ្យមានសង្គ្រាមកើតទ្បើងបានទ្បើយ នៅលើឧបទ្វីបកូរ៉េ ដោយបានបញ្ជាក់ថា បញ្ហានេះ នឹងត្រូវដោះស្រាយតាមរយ:កិច្ចចរចា។ នេះបើយោងតាមរយ:សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ស៊ី បានធ្វើទ្បើងនៅអំទ្បុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន មកកាន់ទីក្រុងប៉េងកាំង នៅរយ:ពេលប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានស្នើឲ្យចាប់ផ្តើមកិច្ចចរចា ដោយផ្ទាល់ជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌទុកជាមុន។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ សេតវិមានបានអះអាងកាលពីថ្ងៃពុធថា គ្មានការចរចាណាមួយ អាចត្រូវបានធ្វើឡើង ជាមួយកូរ៉េខាងជើងនោះទេ រហូតទាល់តែរបបមួយនេះ ធ្វើឲ្យប្រសើរឡើងនូវឥរិយាបថរបស់ខ្លួន។

ដោយទ្បែកសេតវិមាន ក៏បានធ្វើការបដិសេធមិននិយាយនោះទេ ជុំវិញថាតើមូលហេតុអ្វីបានជារដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដើរតួយ៉ាងស្និទ្ធស្នាល ជាមួយកូរ៉េខាងជើង បន្ទាប់ពីលោក Tillerson បានអនុម័តការបើកចំហរបស់ខ្លួនទៅកាន់ក្រុងព្យុងយ៉ាង៕

មតិយោបល់