Post News Media ព័ត៌មានអន្តរជាតិ ជប៉ុន បន្ថែមក...

ជប៉ុន បន្ថែមការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងកូរ៉េខាងជើង

ជប៉ុន: រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មបន្ថែមទៅលើអង្គភាពចំនួន ១៩ របស់ក្រុងព្យុងយ៉ាង ជាមួយនឹងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។

តាមរបាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្នមានអង្គភាពចំនួន ១០៣ និងមនុស្សសរុបចំនួន ១០៨ នាក់ ក្នុងនោះមានអង្គភាពចិនចំនួន៧ រួមទាំងជនជាតិចិនចំនួន៥ នាក់ ក៏ដូចជាអង្គភាពសិង្ហបុរីមួយ និងអង្គភាព Namibian ចំនួនពីរ បានស្ថិតក្នុងបញ្ជីទណ្ឌកម្មនេះ។

សម្រាប់ការដាក់ទណ្ឌកម្មនេះ ក្រសួងការបរទេសជប៉ុន បាននិយាយថា ពួកគេក៏រួមបញ្ចូលទាំងអង្គការ ដែលពាក់ព័ន្ធនឹងសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មដឹកជញ្ជូនធ្យូងថ្ម និងរ៉ែ ព្រមទាំងការបញ្ជូនកម្មករកូរ៉េខាងជើងទៅកាន់បរទេសផងដែរ៕

Loading...