Post News Media ព័ត៌មានអន្តរជាតិ ជនជាតិប៉ាឡេស្...

ជនជាតិប៉ាឡេស្ទីនជាង ៣៨០ នាក់រងរបួស បន្ទាប់ពីការប៉ះគ្នាជាមួយទាហានអ៊ីស្រាអែល ជុំវិញការផ្លាស់ប្តូរក្រុងយេរូសាឡឹម

ប៉ាឡេស្ទីន: ក្រុមមន្ត្រីសុខាភិបាលក្នុងប្រទេស បាននិយាយថា ការតវ៉ាប្រឆាំងនឹងការទទួលស្គាល់ទីក្រុងហ្សេរុយសាឡិមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឈានចូលដល់សប្ដាហ៍ទី២ហើយ ដោយជនជាតិប៉ាឡេស្ទីនជាង ៣៨០ នាក់ បានរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នានៅតំបន់កាហ្សា និង West Bank ជាមួយទាហានអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

នៅជិតទីក្រុង Ramallah ក្នុងតំបន់ West Bank របស់ប៉ាឡេស្ទីន ប៉ូលិសអ៊ីស្រាអែល បាននិយាយថា ពួកគេបានបាញ់បុរសម្នាក់ បន្ទាប់ពីរូបគាត់បានយកកាំបិតតូចមួយ ចាក់អង្គភាពម្នាក់របស់ពួកគេ។

ប្រភពដដែល បានឲ្យដឹងទៀតថា ជនប៉ាឡេស្ទីនបីនាក់ទៀត ត្រូវបានបាញ់ នៅតំបន់ West Bank ខណ:ដែល ៣៨៤ នាក់ទៀតបានរងរបួស នៅតាមព្រំដែនតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិយមហាម៉ាស បានអំពាវនាវឲ្យមានការបះបោរ ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ជុំវិញសេចក្ដីសម្រេចរបស់លោក ត្រាំ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។

ពាក់ព័ន្ធនឹងបញ្ហានេះ យោធាអ៊ីស្រាអែល បាននិយាយថា ពួកប៉ាឡេស្ទីនប្រហែល ២,៥០០ នាក់ បាននាំគ្នាធ្វើកុបកម្ម នៅតំបន់ West Bank ដោយបានគប់ឧបករណ៍ផ្ទុះកែច្នៃ និងដុំថ្មទៅកាន់ទាហាន និងប៉ូលិសព្រំដែនរបស់ពួកគេ៕

Loading...