Post News Media ព័ត៌មានអន្តរជាតិ គ្រោះបាក់ដីនៅ...

គ្រោះបាក់ដីនៅហ្វីលីពីន សម្លាប់មនុស្ស ២៦នាក់ ខណ:ជើងហោះហើរជាច្រើន ត្រូវបានលុបចោល

ហ្វីលីពីន: តាមអាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ២៦ នាក់បានស្លាប់បាត់បង់ជីវិត ខណ:ដែលមួយចំនួនទៀត កំពុងបាត់ខ្លួន ក្នុងខេត្តកោះមួយ នៅភាគកណ្តាលប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះត្រូពិច Kai-tak បានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះបាក់ដី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

ព្យុះមួយនេះ ថែមទាំងបានកាត់ផ្ដាច់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី នៅតំបន់ជាច្រើន ដែលបានបង្ខំឲ្យលុបចោលជើងហោះហើរនានា ជាមួយអ្នកដំណើរជាង ១៥,០០០នាក់ ត្រូវបានជាប់គាំងនៅក្នុងកំពង់ផែជាច្រើន ខណ:ដែលមនុស្សជិត ៨៨,០០០ នាក់ទៀត បានជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ទៅកាន់ទីជម្រកសុវត្ថិភាព។

ពាក់ព័ន្ធនឹងបញ្ហានេះ ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់កោះ Biliran បាននិយាយថា តំបន់ជាច្រើនត្រូវបានជន់លិច ហើយដំណាំ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញផងដែរ៕

Loading...