ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថាមីស៊ីលកូរ៉េខាងជើង មិនអាចវាយប្រហារដល់ដីគោករបស់ខ្លួនទ្បើយ

អាមេរិក: រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយកាលពីថ្ងៃសុក្រថា មីស៊ីល ICBM របស់កូរ៉េខាងជើង មិនមានសមត្ថភាពអាចវាយប្រហារដល់ដីគោកអាមេរិកទ្បើយ ដែលការលើកទ្បើងនេះ គឺផ្ទុយទៅនឹងការអះអាងរបស់ក្រុងព្យុងយ៉ាង និងក្រុមអ្នកសង្កេតការណ៍យោធាពិភពលោកនាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯមន្ទីរប៉ង់តាហ្គោនទូរទស្សន៍ CNN បានដកស្រង់សម្ដីលោក Mattis បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីបរបស់ក្រុងព្យុងយ៉ាង មិនមែនជាការគំរាមកំហែងប្រឆាំងនឹងអាមេរិកនោះទេ។

យ៉ាងមិញលោក Mattis បានបន្ថែមទៀតថា មន្ទីរបញ្ចកោណនៅតែបន្តថ្លឹងថ្លែង និងឃ្លាំមើលសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ព្យុងយ៉ាងដដែល។

ដោយលោកបានបញ្ជាក់ថា តាមការពិនិត្យមើលរបស់អាមេរិកកន្លងមក ក្រុងវ៉ាស៊ីនតោននៅតែធ្វើការវិភាគដដែលថា កម្មវិធីអាវុធរបស់កូរ៉េខាងជើង ត្រូវការពេលវេលាបន្ថែមទៀត៕

មតិយោបល់