Post News Media ព័ត៌មានអន្តរជាតិ យន្តហោះចម្បាំ...

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារនៅប៉ាទ្បេស្ទីន ឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត

ប៉ាឡេស្ទីន: យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យ បានវាយប្រហារកាំជ្រួចមីស៊ីល ទៅលើគោលដៅ ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សាស្ទ្រីប របស់ប៉ាទ្បេស្ទីន ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

ប្រភពពីសន្តិសុខ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារនៅប៉ុស្តិ៍យោធាចំនួនពីរកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបណ្ដាលឲ្យរងការខូចខាតនៅទីនោះយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ថា អំពីអ្នករងរបួសនោះទេ។

តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា ការវាយប្រហារនេះ បានកើតទ្បើងបន្ទាប់ពីមានការវាយប្រហារគ្រាប់រ៉ុក្កែត ពីតំបន់ហ្គាហ្សា ទៅកាន់ភាគខាងត្បូងប្រទេសខ្លួន។

គួររំឭកថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅ បានធ្វើឲ្យមានភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនកើតឡើងជាបន្តបន្ទាប់ បណ្ដាលឲ្យជនជាតិប៉ាឡេស្ទីន ៨ នាក់ស្លាប់ និងជាង ២.០០០ នាក់ទៀតរងរបួស៕

Loading...