ព័ត៌មានអន្តរជាតិ

លោក គីម ទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំ និងស្ថាបនិកកូរ៉េខាងជើង នៅវិមាន Kumsusan

កូរ៉េ: ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) នៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន​ បានធ្វើទស្សនកិច្ចនៅ​ឯ​វិមាន​បូជនីយដ្ឋាន Kumsusan កាលពីថ្ងៃអាទិត្យ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអតីតមេដឹកនាំប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧។

អតីតវិមាន​ Kumsusan ជាចេតិយជីតារបស់លោក គីម ក៏ដូចជាស្ថាបនិករបស់ប្រទេសកូរ៉េខាងជើង គឺលោក គីម អ៊ីលស៊ុង និងលោកគីម ជុងអ៊ីល ជាឪពុករបស់មេដឹកនាំកំពូលក្រុងព្យុងយ៉ាង ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១១ កន្លងទៅ។

ប្រភពដដែល បានបន្ថែមថា លោក គីម បានយកកន្ត្រកផ្កាមួយ ទៅដាក់នៅមុខរូបចម្លាក់មេដឹកនាំទាំងពីរ ហើយបានប្ដេជ្ញាថា នឹងបន្តបុព្វហេតុរបស់ពួកគេ ដើម្បីកសាងប្រទេស និងគណបក្សខ្លួនឲ្យរឹងមាំ និងខ្លាំងក្លា៕

មតិយោបល់