Post News Media ព័ត៌មានអន្តរជាតិ ជប៉ុន ណែនាំឲ្...

ជប៉ុន ណែនាំឲ្យប្រើប្រព័ន្ធការពារមីស៊ីល នៅមូលដ្ឋានលើគោក ដើម្បីបង្កើនសមត្ថភាពយោធាខ្លួន

ជប៉ុន: រដ្ឋាភិបាលជប៉ុននៅឯកិច្ចប្រជុំគណ:រដ្ឋមន្ត្រីមួយ នៅថ្ងៃអង្គារនេះ បានសម្រេចណែនាំឲ្យប្រើប្រព័ន្ធការពារមីស៊ីល Aegis នៅមូលដ្ឋានលើគោក ដើម្បីបង្កើនសមត្ថភាពការពារខ្លួនរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

មន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា ក្រោមផែនការរបស់រដ្ឋាភិបាល ប្រព័ន្ធ Aegis Ashore ចំនួនពីរ នឹងត្រូវដាក់ពង្រាយគ្របដណ្ដប់ទូទាំងប្រទេស ហើយវានឹងក្លាយជាប្រតិបត្តិការលើកដំបូង ដែលរដ្ឋាភិបាលត្រូវការកៀងគោពន្ធរហូតដល់ឆ្នាំ ២០២៣។

ដោយប្រភពដដែល បានបញ្ជាក់ថា ប្រព័ន្ធនីមួយៗ នឹងត្រូវបង្កើតឡើងដោយក្រុមហ៊ុន Lockheed Martin Corp ដែលត្រូវចំណាយទឹកប្រាក់អស់ប្រហែល ៨៨៨ លានដុល្លារអាមេរិក៕

Loading...