Post News Media ព័ត៌មានអន្តរជាតិ ជប៉ុន ដំឡើងមូ...

ជប៉ុន ដំឡើងមូលដ្ឋានមីស៊ីលចម្ងាយជាង ៣០០ គីទ្បូម៉ែត្រពីឆ្នេរសមុទ្រចិន

ជប៉ុន: រដ្ឋាភិបាលក្រុងតូក្យូ គ្រោងនឹងដំទ្បើងប្រព័ន្ធប្រឆាំងមីស៊ីលក្បែរកោះតៃវ៉ាន់ និងប្រជុំកោះ Senkaku ដើម្បីដោះស្រាយនូវអ្វីដែលខ្លួនបានចាត់ទុកថា ជាការគំរាមកំហែងរយ:ពេលវែងបំផុត ពីសំណាក់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។

តាមរបាយការណ៍កាលពីថ្ងៃពុធ បានឲ្យដឹងថា យោធាជប៉ុន បានចាប់ផ្តើមដាក់មូលដ្ឋាន សម្រាប់ការដំឡើងកាំជ្រួចមីស៊ីល ប្រឆាំងនឹងយន្តហោះចម្បាំង និងនាវាចម្បាំង នៅ Ishigaki ដែលជាកោះមួយ ស្ថិតនៅភាគនិរតីនៃប្រជុំកោះ Ryuku របស់ប្រទេសជប៉ុន មានចម្ងាយតែជាង ៣០០ គីទ្បូម៉ែត្រប៉ុណ្ណោះពីចិនដីគោក។

យោងតាមភ្នាក់ងារព័ត៌មាន ​​WSJ បានឲ្យដឹងថា ទាហានជប៉ុនពី ៥០០ ទៅ ៦០០នាក់ នឹងត្រូវដាក់ពង្រាយនៅលើកោះនោះ។

សូមជំរាបថា ក្រុងប៉េកាំង តូក្យូ និងកោះតៃវ៉ាន់ សុទ្ធសឹងតែមានជម្លោះនៅក្នុងបណ្តឹង ជុំវិញប្រជុំកោះ Senkaku ដែលក្រុងប៉េកាំងហៅវាថា Diaoyu ជាកោះតូចៗ ដែលគ្មានមនុស្សរស់ មិនឆ្ងាយពីកោះ Ishigaki នោះទេ គឺនៅជិតផ្លូវដឹកជញ្ជូន និងហ៊ុំព័ទ្ធដោយធនធាននេសាទដ៏សម្បូរបែប៕

Loading...