Post News Media ព័ត៌មានអន្តរជាតិ ទាហានកូរ៉េខាង...

ទាហានកូរ៉េខាងជើងម្នាក់ទៀតហើយ រត់ភៀសខ្លួនចូលទៅក្នុងទឹកដីកូរ៉េខាងត្បូង

កូរ៉េ: ក្រុងសេអ៊ូល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កងទ័ពកូរ៉េខាងជើងម្នាក់ បានរត់ចោលជួរចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ឆ្លងកាត់តាមតំបន់ព្រំដែនគ្មានយោធា រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧។

វាគឺជាការរត់ចោលជួរលើកទីពីរហើយ ឆ្លងកាត់តាមតំបន់ព្រំដែន ដែលត្រូវបានគេការពារយ៉ាងតឹងរ៉ឹង ក្នុងរយ:ពេលមិនដល់ពីរខែផង បន្ទាប់ពីទាហានកូរ៉េខាងជើងម្នាក់ ត្រូវបានបាញ់ប្រហារជាច្រើនដង អំទ្បុងពេលរត់ភៀសខ្លួន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ។

មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ទាហានរូបនេះ កំពុងទទួលការព្យាបាល ហើយអាជ្ញាធរ នឹងស៊ើបអង្កេតពីមូលហេតុ នៃការរត់ភៀសខ្លួននេះផងដែរ៕

Loading...