ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន កំពុងសាកល្បងអាវុធផ្ទុ​កនូវ​មេរោគ​ Anthrax លើក្បាលគ្រាប់មីស៊ីល ដែលអាចវាយប្រហារដល់អាមេរិក និងកូរ៉េខាងត្បូង

កូរ៉េ: ប្រភពពីប្រព័ន្ធផ្សព្វផ្សាយមួយ បានរាយការណ៍ថា កូរ៉េខាងជើង​កំពុង​ធ្វើ​ពិសោធន៍​អាវុធ​ជីវសាស្ត្រ​ ដើម្បី​សាកល្បង​លទ្ធភាព​នៃ​ការផ្ទុ​កនូវ​មេរោគ​ Anthrax នៅលើក្បាលគ្រាប់​មី​ស៊ី​លផ្លោងអន្តរ​ទ្វីប​របស់ខ្លួន។ នេះបើយោងតាមរយ:សារព័ត៌មាន The Sun ​ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។

របាយការណ៍ដ៏រន្ធត់នេះ ត្រូវបានចេញផ្សាយពីប្រទេសជប៉ុននាពេលថ្មីៗនេះ ដោយដកស្រង់ប្រភពពីក្រុមអ្នកស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់កូរ៉េខាងត្បូង បាន​ឲ្យដឹងកាលពី​ថ្ងៃ​ចន្ទថា ក្រុងព្យុងយ៉ាង កំពុង​ធ្វើ​ពិសោធន៍​អាវុធ​ជីវសាស្ត្រ ដោយផ្ទុកនូវ​មេរោគ​ Anthrax ​នៅលើ​ក្បាល​គ្រាប់​មី​ស៊ី​លផ្លោងអន្តរ​ទ្វីប​ថ្មី ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក និងកូរ៉េខាងត្បូង។​

ពាក់ព័ន្ធនឹងបញ្ហានេះ ​កូរ៉េខាងជើង​បាន​ធ្វើការច្រានចោលការចោទប្រកាន់​នេះផងដែរ ហើយ​បាន​លើកទ្បើងថា ​ខ្លួន​នឹង​សងសឹក​ទៅលើ​អាមេរិក ចំពោះ​ការ​និយាយថា ខ្លួន​កំពុង​អភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ៕

មតិយោបល់