ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ច្រានចោលសេចក្ដីប្រកាសផ្លាស់ប្ដូរ ទីក្រុងយេរូសាឡឹមរបស់លោក ត្រាំ

UN: បណ្ដាប្រទេសនានា បានគាំទ្រយ៉ាងពេញទំហឹងនូវដំណោះស្រាយ នៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដោយបានអំពាវនាវឲ្យអាមេរិកដកការទទួលស្គាល់ទីក្រុងយេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

តាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ បាននិយាយថា រាល់ការសម្រេចចិត្តណាមួយ ទាក់ទងនឹងស្ថានភាពរបស់ទីក្រុងយេរូសាឡឹម គឺគ្មានតម្លៃនោះទេ ហើយវាក៏នឹងត្រូវលុបចោលផងដែរ។

ពាក់ព័ន្ធនឹងដំណោះស្រាយនេះ ត្រូវបានអនុម័តគ្រាំទ្រដោយរដ្ឋចំនួន ១២៨ និងរដ្ឋធ្វើអនុបវាទចំនួន ៣៥ ខណ:ដែលរដ្ឋ ៩ ទៀត បានបោះឆ្នោតប្រឆាំងការសម្រេចមួយនេះ។

សូមជំរាបថា សេចក្ដីសម្រេចរបស់ UN នេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ ដល់បណ្ដាប្រទេសណាដែលគាំទ្រដំណោះស្រាយមួយនេះ៕

មតិយោបល់